ទីតាំង:
ភ្នំពេញ កម្ពុជា
អ៊ីម៉ែល:
fmpbkk2020@gmail.com
លេខទូរស័ព្ទ:
092 2 888 57

Innovation - របកគំហើញ

FOOD MATRIX™ គឺជាបច្ចេកវិទ្យាអាហារបំប៉នថ្មីដែលផ្តល់នូវសារធាតុចិញ្ចឹមក្នុងកំហាប់ខ្ពស់។ វាមានរចនាសម្ព័ន្ធម៉ូលេគុលដែលស្រដៀងនឹងអាហារធម្មជាតិបំផុត។ វាមានប្រូតេអ៊ីននាំមុខ (Chaperone Protein, Guided Protein) ដែលអាចដឹកនាំសារធាតុចិញ្ចឹមដែលរាងកាយអាចស្រូបយក ឆ្ពោះទៅកាន់សរីរាង្គគោលដៅក្នុងរាងកាយបានយ៉ាងរហ័ស ត្រឹមត្រូវ និងច្បាស់លាស់ ប្រៀបដូចជាមាន GPSនាំផ្លូវ។ លើសពីនេះ វាត្រូវបានស្រូបចូលទៅប្រើការនៅក្នុងរាងកាយបានដល់ទៅ 90% ដូច្នេះមិនមានសំណល់មិនល្អជាប់ក្នុងសរីរាង្គកាយណាមួយទេ ពោលគឺប្រើនិងបំលែងស្ទើរតែទាំងស្រុង។


>
FOODMATRIX™ ត្រូវបានជាប់បណ្ដឹងសំណុំរឿងតុលាការ (លេខ C8920658SW) នៅសហរដ្ឋអាមេរិក ហើយត្រូវចំណាយពេលរហូតដល់ 3 ឆ្នាំ ដើម្បីទទួលបានការបញ្ជាក់ដោយអ្នកវិទ្យាសាស្ត្រពីរដ្ឋបាលចំណីអាហារ និងឱសថសហរដ្ឋអាមេរិក ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ គឺ FDA ចាត់តាំងស៊ើបអង្កេតរចនាសម្ព័ន្ធម៉ូលេគុលនៃសារធាតុចិញ្ចឹម FOODMATRIX™ ដោយប្រើបច្ចេកវិទ្យាឈានមុខគេពី NASA ដើម្បីពិនិត្យ អនុភាពម៉ាញេទិកនុយក្លេអ៊ែរ (តាមបែបវេជ្ជសាស្រ្ដនិងវិទ្យាសាស្រ្ដ)។ សេចក្តីសម្រេចរបស់តុលាការនៅថ្ងៃទី 8 ខែកុម្ភៈ ឆ្នាំ 1993 បណ្តឹងចំនួន 3 លានដុល្លារត្រូវបានបញ្ចប់។ នៅពេលនោះដែលចៅក្រមតុលាការស្រុកកាលីហ្វ័រញ៉ាអនុវត្តសិទ្ធិអំណាចដោយផ្អែកលើសាក្សី ភស្តុតាងទាំងអស់ត្រូវបានបង្ហាញក្នុងអំឡុងពេលសវនាការ (ករណី #C8920658SW) ការវិនិច្ឆ័យបានអនុញ្ញាតឱ្យមានអះអាងចំពោះ Foodmatrix ដូចខាងក្រោម៖

• FoodMatrix® គឺល្អជាងអាហារូបត្ថម្ភបែប Isolated USP

• Food Matrix® ត្រូវបានស្រូបយក រក្សាទុក និងប្រើប្រាស់ជាប្រយោជន៍ក្នុងរាងកាយបានល្អប្រសើរជាងគេ

• FoodMatrix® ត្រូវផលិតក្រោមដំណើរការដែលជាកម្មសិទ្ធិតែមួយប៉ុណ្ណោះ

Albert Szent-Györgyi អ្នកវិទ្យាសាស្ត្រជនជាតិហុងគ្រី បានរកឃើញវីតាមីន C ក្នុងឆ្នាំ 1927 ដែលជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការស្វែងយល់អំពីសារធាតុចិញ្ចឹមសម្រាប់ថែរក្សារាងកាយឱ្យមានសុខភាពល្អ។ វេជ្ជបណ្ឌិត Györgyi បានទាញយកសារធាតុពណ៌សមួយហៅថា Ascorbic Acid (វីតាមីន C) ពីម្ទេសផ្លោកនិងក្រូច ដែលផ្លែឈើទាំងនេះត្រូវបានប្រើប្រាស់ដើម្បីព្យាបាលជំងឺហូរឈាមតាមជើងធ្មេញយ៉ាងមានប្រសិទ្ធិភាព។ ដំបូងឡើយ វេជ្ជបណ្ឌិត Györgyi បានព្យាយាមសំយោគវីតាមីន C ដែលមានកំហាប់ខ្ពស់ ដោយយល់ឃើញថា កាលណា

កំហាប់កាន់តែខ្ពស់ ពេលវេលានៃការព្យាបាលកាន់តែខ្លី។ ប៉ុន្តែលទ្ធផលគឺថា នៅពេលសំយោគ វីតាមីន C តែមួយម៉ូលេគុល (Isolated) ពោលគឺមិនមានភ្ជាប់ជាមួយសារធាតុផ្សេងទៀត បែរជាធ្វើឱ្យលទ្ធផលព្យាបាលអ្នកជំងឺត្រូវការពេលយូរជាងមុនទៅវិញ។ លទ្ធផលនេះនាំឱ្យគាត់ជឿថា ដើម្បីឱ្យវីតាមីន C មានប្រសិទ្ធភាព វាត្រូវតែភ្ជាប់ជាមួយសារធាតុផ្សេងទៀត។ វេជ្ជបណ្ឌិត Györgyi បានទទួលរង្វាន់ណូបែលនៅឆ្នាំ 1955 ដោយគាត់បានរកឃើញសារធាតុមួយទៀតគឺវីតាមីន P ដែលជួយជំរុញរាងកាយឱ្យស្រូបយកវីតាមីន C កាន់តែប្រសើរ បច្ចុប្បន្នគេហៅថា bioflavonoids។ វេជ្ជបណ្ឌិត Györgyi មានសិស្សម្នាក់ដែលជាឱសថការីឈ្មោះ Andrew បានផ្លាស់ទៅសហរដ្ឋអាមេរិកនៅមុនឆ្នាំ 1940 គាត់មានការមិនពេញចិត្តជាខ្លាំងដែលវីតាមីន C ត្រូវបានលក់យ៉ាងទូលំទូលាយនៅក្នុងទីផ្សារជុំវិញពិភពលោកជាអាហារបំប៉ន ក្នុងទម្រង់នៃសារធាតុដាច់ដោយឡែក (Isolated) ដូចគ្នាទៅនឹងពពួកវីតាមីន និងសារធាតុរ៉ែជាច្រើនផ្សេងទៀត ដែលត្រូវបានលក់ជាទូទៅក្នុងទម្រង់ជាសារធាតុដាច់ដោយឡែក (Isolated)។ Andrew បានដឹងពីការពិតមួយថា រាងកាយរបស់មនុស្សត្រូវបានបង្កើតឡើងដើម្បីស្រូបយកនិងប្រើប្រាស់អាហារពិត (Whole Food) មិនមែនជាសារធាតុចិញ្ចឹមបែបដាច់ដោយឡែក (Isolated) តែមួយមុខៗសុទ្ធនោះទេ។ អាហារពិតប្រាកដតាមបែបធម្មជាតិរបស់មនុស្ស មិនមែនស្ថិតក្នុងទម្រង់នៃសារធាតុគីមីតែមួយនោះទេ។ លោក Andrew បានធ្វើការពិសោធន៍សិក្សាស្រាវជ្រាវរកវិធីបង្កើតសារធាតុចិញ្ចឹមបែបធម្មជាតិ ដោយប្រើវិធីប្រមូលផ្តុំម៉ូលេគុលសារធាតុចិញ្ចឹមឱ្យភ្ជាប់ជាមួយនឹងប្រូតេអ៊ីន ម្សៅ និងខ្លាញ់។ គាត់បានចំណាយពេលជាច្រើនឆ្នាំដើម្បីសម្រេចបាននូវចំណុចកំពូលនៃបច្ចេកវិទ្យាថ្មី និងប្លែកនេះ។ Andrew បានអភិវឌ្ឍបច្ចេកវិទ្យានេះជាបន្តបន្ទាប់ ដោយយកសារធាតុចិញ្ចឹមតែមួយ (Isolated) ទៅភ្ជាប់ជាមួយនឹងសារធាតុចិញ្ចឹមសំខាន់ៗផ្សេងទៀត។ ឧទាហរណ៍ គាត់បានប្រើកាល់ស្យូមកាបូណាត ដែលជាសារធាតុចិញ្ចឹមតែមួយម៉ូលេគុលឱ្យធ្វើប្រតិកម្មជាមួយពួកមេដំបែ (Yeast) នៅក្នុងម៉ាស៊ីន (Reactor) ដែលនៅពេលស្ថិតក្នុងលក្ខខណ្ឌជាក់លាក់ ធ្វើឱ្យសារធាតុទាំងពីររួមបញ្ចូលគ្នាក្លាយជា “ហ៊្វូដ ម៉ាទ្រីក™ (FoodMatrix™)”។ បន្ទាប់ពីមេដំបែ (Yeast) ត្រូវបានបំផ្លាញងាប់អស់ លទ្ធផលទទួលបានគឺសារធាតុចិញ្ចឹមធម្មជាតិដែលហៅថា “FoodState” ។ Andrew បានបង្កើត “FoodMatrix™” ដែលជាផលិតផលដ៏ឆ្នើមមួយ មានអត្ថប្រយោជន៍ដ៏អស្ចារ្យសម្រាប់មនុស្សជាតិយើងនាពេលបច្ចុប្បន្ននេះ យើងសម្រេចចេញបាននូវផលិផលដែលមានសារធាតុចិញ្ចឹមពិតប្រាកដនៃ "FoodState" ដែលត្រូវបានស្រូបចូលទៅក្នុងរាងកាយបានយ៉ាងងាយស្រួល និងយកទៅក្នុងប្រើប្រាស់ជាប្រយោជន៍ក្នុងរាងកាយបានយូរ (Bioavailability) ហើយគុណភាពនិងគុណប្រយោជន៍ដែលយើងមានទាំងនេះគឺខ្ពស់ជាង និង ល្អជាងច្រើនដងបើប្រៀបនឹង ពពួកសារធាតុចិញ្ចឹមតែមួយម៉ូលេគុល (Chemical Isolates)។

អំពីយើង
អាជីវកម្មសុខភាព និងសេវាប្រឹក្សាថែទាំសុខភាព ជាមួយអ្នកជំនាញផ្នែកវេជ្ជសាស្រ្តពេទ្យ

ក្រុមហ៊ុន ហ៊្វូដ ម៉ាទ្រីក ផ្លឹស (ខេមបូឌា) ឯ.ក

មានគោលដៅមុតមាំក្នុងការពង្រីកទីផ្សារក្រៅប្រទេសចំនួន 3 នៅឆ្នាំ 2025 ដោយបង្កើតការលក់ចំនួន 1,000 លានបាត ហើយដឹកនាំក្រុមហ៊ុនរហូតដាក់ក្នុងទីផ្សារភាគហ៊ុន ក្នុងបំណងធ្វើយ៉ាងណាបង្កើតស្ថិរភាពដល់សមាជិកគ្រប់រូប។

ផ្លាស់ប្ដូរជីវិតអ្នកស្របពេលគ្នាទាំងផ្នែកសុខភាព និងប្រាក់ចំណូល ជាមួយនឹងរបកគំហើញ និងបច្ចេកវិទ្យាទំនើបទាន់សម័យកាល

ហ្វ្រេនឆាយសុខភាពតាមប្រព័ន្ធអ៊ីនធឺណេត: យើងមានប្រព័ន្ធគ្រប់គ្រងទំនើបក្នុងទូរស័ព្ទដៃដែលងាយស្រួលសម្រាប់អ្នកដែលចាប់អារម្មណ៍អាជីវកម្មយើង ព្រមជាមួយការបណ្តុះបណ្តាលផ្សេងៗជាប្រចាំ ដែលនឹងធ្វើឱ្យអាជីវកម្មរបស់អ្នករីកចម្រើន និងមានប្រាក់ចំណូលទៀងទាត់ ហើយអាចឆ្ពោះទៅរកភាពរីកចម្រើនមួយគ្នា។

Read More
Quick Links
ទំនាក់ទំនង

ហ្វ៊ូដ ម៉ាទ្រីក ផ្លឹស (ខេមបូឌា) ឯ.ក

ភ្នំពេញ កម្ពុជា

អ៊ីម៉ែល

092 2 888 57

Follow Us

© www.fmpint.com. All Rights Reserved.2020