ទីតាំង:
ភ្នំពេញ កម្ពុជា
អ៊ីម៉ែល:
fmpbkk2020@gmail.com
លេខទូរស័ព្ទ:
092 2 888 57

រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រជាជនភាគច្រើនបានប្រឈមមុខនឹងបញ្ហាឥតឈប់ឈរ ជាពិសេសដោយសារជំងឺរាលត្បាតកូវីដ-19 ដែលបានប៉ះពាល់ដល់ការរស់នៅ សង្គម និងសេដ្ឋកិច្ចប្រទេសទាំងមូល ដែលបញ្ហាទាំងនេះធ្វើឱ្យមនុស្សមួយចំនួនមានភាពតានតឹង ស្រ្ដេស ដែលផ្ដល់ផលប៉ះពាល់យ៉ាងខ្លាំងដល់សុខភាព។ ទោះយ៉ាងណាក៏ដោយ នៅក្រោមកាលៈទេសៈដែលបានកើតឡើងនេះ មនុស្សជាច្រើនមានវិធីផ្សេងគ្នាដើម្បីបន្ធូរភាពតានតឹង ដោយមនុស្សមួយចំនួនជ្រើសរើសការធ្វើដំណើរកំសាន្ដ ញ៉ាំអាហារប្លែកៗ ប៉ុន្តែទង្វើខ្លះនាំឲ្យប៉ះពាល់ដល់សុខភាពទៅវិញ។ ក្រៅពីនេះ គេក៏បានរកឃើញដែរថា ប្រជាជនយើងមានបញ្ហាសុខភាពផ្លូវកាយ និងផ្លូវចិត្តជាច្រើនករណី ដោយសារតែការផ្ទុះឡើងនៃជំងឺរាលត្បាតកូវីដ-19 ហើយដោយសារតែការរឹតបន្តឹងការធ្វើដំណើរ អ្នកខ្លះកង្វះទីជំរក ឬទំនាក់ទំនងដើម្បីទទួលបានការព្យាបាល/ការប្រឹក្សា មានបញ្ហាហិរញ្ញវត្ថុផ្សេងៗហើយមិនដឹងថាត្រូវចាប់ផ្តើមពីចំណុចណា និងគួរសុំយោបល់ពីអ្នកណា

Foodmatrix Plus យល់ច្បាស់ពីបញ្ហាសុខភាពនិងការទទួលបានសេវាវេជ្ជសាស្រ្តរបស់ប្រជាជនទូទៅ ដូច្នេះហើយទើបយើងបានគាំទ្រដល់ការបង្កើតការច្នៃប្រឌិតផ្នែកវេជ្ជសាស្ត្រ ដើម្បីឆ្លើយតបនឹងបញ្ហាដែលកើតឡើង ជាពិសេសការអភិវឌ្ឍន៍វេទិកា(ផ្លេតហ្វម)សុខភាពឌីជីថលលើទូរស័ព្ទដៃ ដើម្បីសម្របខ្លួនទៅនឹងការវិវឌ្ឍរបស់ពិភពលោកដែលប្រើប្រាស់បច្ចេកវិទ្យាអ៊ីនធឺណិត ដើម្បីបង្កភាពងាយស្រួលដល់សាធារណជនទូទៅក្នុងការទទួលបានការព្យាបាល និងពិគ្រោះយោបល់លើបញ្ហាសុខភាព។

ព័ត៌មានពាក់ព័ន្ធនឹងបញ្ហាសុខភាពទូទៅលើសពី 20 មុខ វេទិកាសុខភាពដែលនឹងក្លាយជាជំនួយការដ៏ល្អសម្រាប់ប្រជាជនទូទៅ មិនថាជាសុខភាពរាងកាយ ឬសុខភាពផ្លូវចិត្ត។ អាចប្រើបានតាមរយៈកម្មវិធីទូរស័ព្ទដៃបានគ្រប់ពេលវេលា (24 ម៉ោង/ថ្ងៃ) គ្រាន់តែចូលទៅក្នុងនោះហើយប្រាប់ពីបញ្ហាដែលអ្នកចង់ពិភាក្សាជាមួយក្រុមវេជ្ជបណ្ឌិត។ យើងបង្កើតវាឡើងមក ក្នុងគោលបំណងជួយកាត់បន្ថយបញ្ហាកកស្ទះនៅមន្ទីរពេទ្យ ក៏ដូចជាឆ្លើយតបទៅនឹងតម្រូវការកើនឡើងនៃការថែទាំសុខភាព មិនថាមនុស្សចាស់ និងអ្នកដែលមានជំងឺរ៉ាំរ៉ៃ។

អំពីយើង
អាជីវកម្មសុខភាព និងសេវាប្រឹក្សាថែទាំសុខភាព ជាមួយអ្នកជំនាញផ្នែកវេជ្ជសាស្រ្តពេទ្យ

ក្រុមហ៊ុន ហ៊្វូដ ម៉ាទ្រីក ផ្លឹស (ខេមបូឌា) ឯ.ក

មានគោលដៅមុតមាំក្នុងការពង្រីកទីផ្សារក្រៅប្រទេសចំនួន 3 នៅឆ្នាំ 2025 ដោយបង្កើតការលក់ចំនួន 1,000 លានបាត ហើយដឹកនាំក្រុមហ៊ុនរហូតដាក់ក្នុងទីផ្សារភាគហ៊ុន ក្នុងបំណងធ្វើយ៉ាងណាបង្កើតស្ថិរភាពដល់សមាជិកគ្រប់រូប។

ផ្លាស់ប្ដូរជីវិតអ្នកស្របពេលគ្នាទាំងផ្នែកសុខភាព និងប្រាក់ចំណូល ជាមួយនឹងរបកគំហើញ និងបច្ចេកវិទ្យាទំនើបទាន់សម័យកាល

ហ្វ្រេនឆាយសុខភាពតាមប្រព័ន្ធអ៊ីនធឺណេត: យើងមានប្រព័ន្ធគ្រប់គ្រងទំនើបក្នុងទូរស័ព្ទដៃដែលងាយស្រួលសម្រាប់អ្នកដែលចាប់អារម្មណ៍អាជីវកម្មយើង ព្រមជាមួយការបណ្តុះបណ្តាលផ្សេងៗជាប្រចាំ ដែលនឹងធ្វើឱ្យអាជីវកម្មរបស់អ្នករីកចម្រើន និងមានប្រាក់ចំណូលទៀងទាត់ ហើយអាចឆ្ពោះទៅរកភាពរីកចម្រើនមួយគ្នា។

Read More
Quick Links
ទំនាក់ទំនង

ហ្វ៊ូដ ម៉ាទ្រីក ផ្លឹស (ខេមបូឌា) ឯ.ក

ភ្នំពេញ កម្ពុជា

អ៊ីម៉ែល

092 2 888 57

Follow Us

© www.fmpint.com. All Rights Reserved.2020