ទីតាំង:
ភ្នំពេញ កម្ពុជា
អ៊ីម៉ែល:
fmpbkk2020@gmail.com
លេខទូរស័ព្ទ:
092 2 888 57

F - PLUS សារធាតុបន្ថែមរុក្ខជាតិ

អាស៊ីតអាមីណូ គឺជាបណ្តុំប្រូតេអ៊ីនដ៏សំខាន់និងចាំបាច់សម្រាប់ការលូតលាស់របស់រុក្ខជាតិ ហើយវាក៏ជាសមាសធាតុនៃជាលិកា អង់ស៊ីម អ័រម៉ូន ជីវម៉ូលេគុលសំខាន់ៗនៅក្នុងកោសិការុក្ខជាតិ។ នៅក្នុងដំណើរការនៃការបង្កើតអាស៊ីតអាមីណូរបស់រុក្ខជាតិ រុក្ខជាតិត្រូវតែទទួលបានសារធាតុចិញ្ចឹម ទឹក និងខ្យល់ តាមរយៈដំណើរការនៃការធ្វើរស្មីសំយោគ ដែលដំណើរការនេះត្រូវប្រើប្រាស់ពេលវេលាយូរ ស្របពេលនោះរុក្ខជាតិក៏ត្រូវបាត់បង់ថាមពលដើម្បីមកបង្កើតអាស៊ីតអាមីណូនេះផងដែរ។ដូច្នេះការផ្តល់អាស៊ីតអាមីណូដោយផ្ទាល់ទៅរុក្ខជាតិ នឹងជួយកាត់បន្ថយដំណាក់កាលនៃការបង្កើតអាស៊ីតអាមីណូ និងកាត់បន្ថយការប្រើប្រាស់ថាមពលរបស់រុក្ខជាតិ ធ្វើឱ្យរុក្ខជាតិគ្រប់ប្រភេទលូតលាស់បានល្អគ្រប់ដំណាក់កាល និងមានភាពរឹងមាំចាប់តាំងពីដំណាក់កាលដាំដុះរហូតដល់ប្រមូលផល។

អាស៊ីតអាមីណូ គឺជាសារធាតុគ្រឹះដែលត្រូវបានប្រើដើម្បីបង្កើតជាអរម៉ូននិងអង់ស៊ីម ដែលរុក្ខជាតិជាទូទៅអាចបង្កើតឡើងដោយខ្លួនវាដើម្បីយកទៅប្រើប្រាស់។ ការស្រូបយកអាស៊ីតអាមីណូរបស់រុក្ខជាតិបានលឿននិងយកទៅប្រើប្រាស់ភ្លាមៗ គឺធ្វើឱ្យរុក្ខជាតិទទួលផលបានល្អជាងការប្រើជីតែម្យ៉ាង។ អាស៊ីតអាមីណូគឺជាមូលដ្ឋានសំខាន់ក្នុងការសំយោគប្រូតេអ៊ីន។ នៅជំហាននីមួយៗនៃការសំយោគ តែងតែមានអាស៊ីតអាមីណូប្រហែល 20 ប្រភេទចូលរួម។ អាស៊ីតអាមីណូដើរតួយ៉ាងសំខាន់ក្នុងដំណើរការជីវសាស្រ្តរបស់រុក្ខជាតិ ទាំងដោយផ្ទាល់ និងដោយប្រយោល។ បន្ថែមពីលើការប្រើប្រាស់អាស៊ីតអាមីណូតាមរយៈស្លឹក យើងថែមទាំងអាចប្រើតាមរយៈដីផងដែរ។ ការធ្វើបែបនេះគឺដើម្បីជួយឱ្យភាវរស់ដែលរស់នៅក្នុងដីដូចជាពពួកបាក់តេរីអាចលូតលាស់បានល្អ ធ្វើឱ្យដីសម្បូរដោយសារធាតុចិញ្ចឹម។ រុក្ខជាតិទាំងអស់ ក្រៅពីត្រូវការដី ពន្លឺព្រះអាទិត្យ ភ្លៀង និងខ្យល់ ពួកវាក៏ត្រូវការប្រូតេអ៊ីនដែរ ដែលជាសមាសធាតុមូលដ្ឋានមួយដ៏សំខាន់នៃកោសិកាភាវរស់។ ប្រូតេអ៊ីនត្រូវបានបង្កើតឡើងដោយអាស៊ីតអាមីណូជាច្រើនរួមបញ្ចូលគ្នា។
ហេតុផលសំខាន់ៗដែលគួរប្រើប្រាស់អាស៊ីតអាមីណូលើរុក្ខជាតិ៖
1. ជំនួយដល់ការធ្វើរស្មីសំយោគឱ្យកាន់តែប្រសើរឡើង ដូច្នេះរុក្ខជាតិនឹងឆាប់ធំធាត់និងរឹងមាំ
2. បង្កើនការស្រូបយកសារធាតុចិញ្ចឹម
3. កាត់បន្ថយបញ្ហាអាក្រក់ផ្សេងៗពាក់ព័ន្ធនឹងបរិស្ថានជុំវិញ
4. ជំរុញការបង្កើតអរម៉ូនរុក្ខជាតិ ធ្វើឱ្យរុក្ខជាតិលូតលាស់លឿន មានផ្លែផ្កាល្អ
5. ធ្វើឱ្យសកម្មភាពអតិសុខុមប្រាណ (ពពួកបាក់តេរីល្អៗ) ធ្វើការកាន់តែប្រសើរឡើង
6. ផ្តល់ឧស្ម័នអាសូតសរីរាង្គដល់រុក្ខជាតិ
7. បង្កើនការស្រូបយកជាតិកាល់ស្យូម
ការប្រើប្រាស់អាស៊ីតអាមីណូ គឺជាវិធីសាស្ត្រដែលទទួលបានការសាកល្បងនិងធ្វើតេស្ដលើការបន្ថែមគុណភាពដំណាំ។ ពួកវាជាម៉ូលេគុលសរីរាង្គដែលជា 'មូលដ្ឋានគ្រឹះនៃការសាងសង់' ប្រូតេអ៊ីនរុក្ខជាតិគ្រប់ប្រភេទ និងដើរតួនាទីជា 'ផ្លូវកាត់' តាមរយៈការផ្តល់ជាតិតេអ៊ីន និង Polypeptide ទាំងអស់ដែលចាំបាច់សម្រាប់ការលូតលាស់ និងដំណើរការរបស់រុក្ខជាតិ។ តាមពិតទៅ រុក្ខជាតិមានសមត្ថភាពផលិតអាស៊ីតអាមីណូដោយខ្លួនវា (តាមរយៈការធ្វើរស្មីសំយោគ) ប៉ុន្ដែយ៉ាងណាក៏ដោយ ដំណើរការនេះគឺមានភាពស្មុគស្មាញ ហើយរុក្ខជាតិត្រូវប្រើប្រាស់ថាមពលអស់ជាច្រើន ។ ការប្រើប្រាស់ថាមពលនេះនឹងកាត់បន្ថយនូវបរិមាណថាមពលដែលរុក្ខជាតិត្រូវប្រើដើម្បីដុះលូតលាស់ និងបង្កើតផ្លែផ្កា។
នៅក្រោមលក្ខខណ្ឌនៃការរំខានផ្សេងៗដូចជាកម្ដៅ ភាពរាំងស្ងួត និង ការរំខានពីសត្វ រុក្ខជាតិនឹងបន្ថយសមត្ថភាពក្នុងការសំយោគអាស៊ីតអាមីណូ ដើម្បីរក្សាថាមពលក្នុងដើមរបស់វា ដូច្នេះការលូតលាស់របស់វានឹងមានភាពយឺតយ៉ាវ ឬត្រូវបានបញ្ឈប់ទាំងស្រុង។ ការប្រើប្រាស់ផលិតផលដែលមានអាស៊ីដអាមីណូ អាចជួយការពារកុំឱ្យកត្តាទាំងអស់នេះកើតឡើង ដូចនេះវាអនុញ្ញាតឱ្យដំណាំលូតលាស់បានយូរនិងរឹងមាំតាមដែលអាចធ្វើទៅបាន ទោះបីជាមានស្ថានភាពមិនល្អកើតឡើងក៏ដោយ។
1. អាស៊ីតអាមីណូជំនួយដល់ដំណើរការនៃការធ្វើរស្មីសំយោគឱ្យមានប្រសិទ្ធភាពកាន់តែពេញលេញ។ នៅក្នុងដំណើរការនេះ ក្លរ៉ូហ្វីល (chlorophyll) គឺជាផ្នែកមួយដ៏សំខាន់ក្នុងការស្រូបយកថាមពលពន្លឺពីព្រះអាទិត្យ ធ្វើប្រតិកម្មផ្លាស់ប្តូរទឹកនិងខ្យល់ទៅជាសារធាតុចិញ្ចឹមសម្រាប់រុក្ខជាតិ។ អាស៊ីតអាមីណូគឺជាសារធាតុសំខាន់ក្នុងការបង្កើតក្លរ៉ូហ្វីល ដែលនាំឱ្យមានការសំយោគពន្លឺកាន់តែមានគុណភាព។
2. អាស៊ីតអាមីណូជួយបង្កើនការស្រូបយកសារធាតុចិញ្ចឹម។ ស្លឹករបស់រុក្ខជាតិមានមាត់ ដែលជារន្ធតូចៗជួយឱ្យរុក្ខជាតិស្រូបយកខ្យល់ សារធាតុចិញ្ចឹម និងសារធាតុពីខាងក្រៅចូលទៅក្នុងរុក្ខជាតិ។ នៅពេលដែលមានពន្លឺតិច និងសំណើមទាប នោះមាត់របស់វានឹងធ្វើការបិទ។ អាស៊ីតអាមីណូរួមចំណែកក្នុងការគ្រប់គ្រងការបើកបិទមាត់របស់រុក្ខជាតិ ដែលអនុញ្ញាតឱ្យរុក្ខជាតិទទួលសារធាតុពីខាងក្រៅទៅខាងក្នុងបានកាន់តែច្រើន។
3. អាស៊ីតអាមីណូអាចជួយកាត់បន្ថយឥទ្ធិពលនៃស្ថានភាពមិនល្អរបស់រុក្ខជាតិ ដែលជាស្ថានភាពដែលកើតឡើងលើរុក្ខជាតិបណ្ដាលមកពីកត្តាជាច្រើនដូចជា សីតុណ្ហភាពក្តៅ និងត្រជាក់ សំណើមទាប ភ្លៀងខ្លាំង ភ្លៀងធ្លាក់យូរ ពន្លឺព្រះអាទិត្យខ្លាំង និងបញ្ហាផ្សេងៗទៀត។ អាស៊ីតអាមីណូដើរតួនាទីក្នុងការជួយរុក្ខជាតិឱ្យសម្របខ្លួន និងរីកលូតលាស់ឡើងវិញយ៉ាងឆាប់រហ័សជាបន្តបន្ទាប់និងមានតុល្យភាព។
4. អាស៊ីតអាមីណូគឺជាមូលដ្ឋានគ្រឹះនៃការផលិតអរម៉ូនក្នុងរុក្ខជាតិ។ (Phytohormon) ជាអរម៉ូននៅក្នុងរុក្ខជាតិដែលមានសារៈសំខាន់ក្នុងដំណើរការគីមីផ្សេងៗដែលកើតឡើងនៅក្នុងកោសិការុក្ខជាតិ ធ្វើឱ្យរុក្ខជាតិមានការលូតលាស់ពេញលេញបន្ដបន្ទាប់គ្រប់ដំណាក់កាល និងមានភាពរឹងមាំ ជំរុញការផលិតជាជាលិកា ការរំញោច ការបង្កើត និងការជួសជុលផ្នែកផ្សេងៗនៃរុក្ខជាតិ។
5. អាស៊ីតអាមីណូជំនួយ និងបង្កើនចំនួនអតិសុខុមប្រាណល្អៗនៅក្នុងដី។ អាស៊ីតអាមីណូមានសារៈសំខាន់ចំពោះកោសិកាមានជីវិតគ្រប់ប្រភេទទាំងអស់ រួមបញ្ចូលទាំងកោសិកានៃអតិសុខុមប្រាណល្អៗ (microorganisms) ដែលរស់នៅក្នុងដីឱ្យមានភាពរឹងមាំ ដែលជំរុញដល់សកម្មភាពបំប្លែងសារធាតុអសរីរាង្គទៅជាសារធាតុសរីរាង្គ ដើម្បីឱ្យរុក្ខជាតិអាចប្រើប្រាស់ជាសារធាតុចិញ្ចឹមប្រកបដោយប្រសិទ្ធភាព។
6. អាស៊ីតអាមីណូគឺជាប្រភពធម្មជាតិនៃឧស្ម័នអាសូត។ រុក្ខជាតិត្រូវការអាសូតក្នុងបរិមាណដ៏ច្រើនដើម្បីប្រើប្រាស់ជាវត្ថុធាតុដើមសម្រាប់ការលូតលាស់ នៅក្នុងដំណើរការផ្សេងៗ។ ជាធម្មតា កសិករផ្តល់អាសូតដល់រុក្ខជាតិក្នុងទម្រង់រូបមន្តជីគីមី ដូចជា ជីគីមី 46-០-០ និងជីគីមីរូបមន្ត 21-០-០ (អាសូតសំយោគ)។
7. អាស៊ីតអាមីណូជួយបង្កើនការស្រូបយកជាតិកាល់ស្យូម ធ្វើឱ្យរុក្ខជាតិទទួលបានជាតិកាល់ស្យូមកាន់តែច្រើន ដែលកាល់ស្យូមដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតគ្រោងសាងកោសិកា ធ្វើឱ្យរុក្ខជាតិរឹងមាំ ជួយពង្រីកទំហំផ្លែ កាត់បន្ថយការជ្រុះ និងការពារផ្លែពីការស្អុយរលួយ។
7. អាស៊ីតអាមីណូជួយបង្កើនការស្រូបយកជាតិកាល់ស្យូម ធ្វើឱ្យរុក្ខជាតិទទួលបានជាតិកាល់ស្យូមកាន់តែច្រើន ដែលកាល់ស្យូមដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតគ្រោងសាងកោសិកា ធ្វើឱ្យរុក្ខជាតិរឹងមាំ ជួយពង្រីកទំហំផ្លែ កាត់បន្ថយការជ្រុះ និងការពារផ្លែពីការស្អុយរលួយ។
មកស្គាល់ "គេលេតធម្មជាតិ" ដែលជាការច្នៃប្រឌិតថ្មីនៃសារធាតុចិញ្ចឹមរបស់រុក្ខជាតិ

តើអ្វីទៅជា "គេលេត (Chelate)"?

ជាតិគេលេតធម្មជាតិ បានមកពីពាក្យ chelation ដែលមានន័យថា ប្រតិកម្មគីមីសរីរាង្គជាមួយសារធាតុដែលមានបន្ទុកវិជ្ជមានដូចជា ជាតិដែក ស័ង្កសី ទង់ដែង ម៉ង់ហ្គាណែស ដែលសារធាតុចិញ្ចឹមទាំងនេះជាសារធាតុចិញ្ចឹមដែលមានប្រយោជន៍ដល់រុក្ខជាតិ។ នៅពេលសារធាតុទាំងនេះមានប្រតិកម្មបញ្ចូលគ្នារហូតក្លាយជាសមាសធាតុគេលេតធម្មជាតិហើយ នោះវានឹងរលាយក្នុងទឹកបានល្អ ដែលនៅតែស្ថិតក្នុងទម្រង់នៃសារធាតុចិញ្ចឹមដែលរុក្ខជាតិអាចស្រូបយកនិងប្រើប្រាស់បាន។ គេលេតនឹងមិនត្រូវបានក្លាយជាបន្ទុកអវិជ្ជមាន ដូចជាសារធាតុរលាយចោលទៅក្នុងដីឬដីល្បាប់ ដែលជាសារធាតុរឹងរុក្ខជាតិមិនអាចស្រូបយកឡើយ។ និយាយឱ្យងាយស្រួល គេលេតធម្មជាតិ គឺជាសារធាតុចិញ្ចឹមរុក្ខជាតិដែលរលាយក្នុងទឹកបានល្អ ដោយរុក្ខជាតិអាចយកទៅប្រើប្រាស់ជាសារធាតុចិញ្ចឹមយ៉ាងពេញលេញ។

គេលេត Chelate

បានមកពីពាក្យ Claw មានន័យថា ក្រញាំ អត្ថន័យគឺការពារសារធាតុចិញ្ចឹមមិនឱ្យមានការចាប់យកពីសារធាតុផ្សេង ពោលគឺសារធាតុចិញ្ចឹមល្អៗនឹងត្រូវបានប្រើប្រាស់យ៉ាងពេញលេញដើម្បីអាចផ្ដល់អត្ថប្រយោជន៍ដល់រុក្ខជាតិ ហើយថែមទាំងផ្ដល់ផលល្អក្នុងរយៈពេលយូរ។

គេលេត មានបន្ទុកអវិជ្ជមាន (-) នៅខាងក្នុង ដោយសង្កត់លើធាតុបន្ទាប់បន្សំ និងធាតុមីក្រូដែលមានបន្ទុក +2 ដូចជា Ca, Mg, Zn, Fe, Mn, Cu ជាដើម ដែលត្រៀមសម្រាប់ផ្ដល់ទៅកាន់រុក្ខជាតិ ហើយស្របពេលនោះបន្ទុកអវិជ្ជមាន (-) នៅខាងក្រៅ ក៏បន្តរុញច្រានចេញពីសារធាតុផ្សេងទៀតដែលចង់ភ្ជាប់ទៅនឹងសារធាតុចិញ្ចឹមផងដែរ។

ហេតុអ្វីត្រូវជា "ជាតិគេលេតធម្មជាតិ" ?

តាមពិតទៅ ជាតិគេលេតក៏អាចសំយោគបានដែរ ប៉ុន្តែមានការស្រាវជ្រាវលើកឡើងថា គេលេតធម្មជាតិដូចជាអាស៊ីតអាមីណូជាដើម គឺរុក្ខជាតិអាចស្រូបយកសារធាតុចិញ្ចឹមពី គេលេតធម្មជាតិ បានល្អជាង គេលេតសំយោគ។ លើសពីនេះទៀតអត្ថប្រយោជន៍សំខាន់នៃ គេលេតចំពោះរុក្ខជាតិគឺ អាចផ្តល់សារធាតុចិញ្ចឹមបន្ទាប់បន្សំ និងអាហារបំប៉នសំខាន់ៗ ទៅកាន់រុក្ខជាតិដោយការបាញ់បញ្ចូលតាមរយៈស្លឹក ធ្វើឱ្យរុក្ខជាតិស្រូបយកបានល្អនិងឆាប់រហ័ស មានន័យថា គេលេតធម្មជាតិនឹងជួយយើងសន្សំសំចៃលើការចាក់ជីគីមី ដែលជួយកាត់បន្ថយការចំណាយលើការប្រើប្រាស់ជីបានយ៉ាងច្រើន។

សារធាតុគេលេត 2 ប្រភេទដែលប្រើសម្រាប់ធ្វើជី គឺ៖
1. សារធាតុសរីរាង្គធម្មជាតិ រួមមានអាស៊ីត humic, អាស៊ីត phylonic, អាស៊ីត Citric, និងអាស៊ីតអាមីណូ
2. សារធាតុគេលេតសំយោគដូចជា EDTA DTPA HEDTA EDDHA

ទោះយ៉ាងណាក៏ដោយ នៅពីក្រោយក៏មានការអភិវឌ្ឍ គេលេតប្រភេទថ្មី ដោយចាប់ផ្តើមជាមួយនឹងការប្រើប្រាស់សារធាតុសរីរាង្គ ដូចជាអាស៊ីតអាមីណូ ដែលពិសេសគឺពពួកដែលមានរចនាសម្ព័ន្ធស្រាលបំផុតគឺ glycine ។ អាស៊ីតប្រភេទនេះត្រូវបានគេរកឃើញភាគច្រើននៅក្នុងសណ្តែកសៀង (Glycine max; សណ្តែកសៀង) ដោយប្រើម៉ូលេគុល glycine 2 ដែលម៉ូលេគុលភ្ជាប់នឹងធាតុដែលមាន divalent cations (លោហៈដែលមានបន្ទុក ++) ដូចជា Zn, Mn, Fe, Cu ជាដើម (សូមមើលរូបភាព) នៅពេលដែលធាតុត្រូវបានផ្ដាច់ចេញហើយ នោះរុក្ខជាតិនឹងអាចប្រើអាស៊ីតអាមីណូទាំងនេះសម្រាប់ការប្រើប្រាស់ជាប្រយោជន៍បន្ដទៀត។
អំពីយើង
អាជីវកម្មសុខភាព និងសេវាប្រឹក្សាថែទាំសុខភាព ជាមួយអ្នកជំនាញផ្នែកវេជ្ជសាស្រ្តពេទ្យ

ក្រុមហ៊ុន ហ៊្វូដ ម៉ាទ្រីក ផ្លឹស (ខេមបូឌា) ឯ.ក

មានគោលដៅមុតមាំក្នុងការពង្រីកទីផ្សារក្រៅប្រទេសចំនួន 3 នៅឆ្នាំ 2025 ដោយបង្កើតការលក់ចំនួន 1,000 លានបាត ហើយដឹកនាំក្រុមហ៊ុនរហូតដាក់ក្នុងទីផ្សារភាគហ៊ុន ក្នុងបំណងធ្វើយ៉ាងណាបង្កើតស្ថិរភាពដល់សមាជិកគ្រប់រូប។

ផ្លាស់ប្ដូរជីវិតអ្នកស្របពេលគ្នាទាំងផ្នែកសុខភាព និងប្រាក់ចំណូល ជាមួយនឹងរបកគំហើញ និងបច្ចេកវិទ្យាទំនើបទាន់សម័យកាល

ហ្វ្រេនឆាយសុខភាពតាមប្រព័ន្ធអ៊ីនធឺណេត: យើងមានប្រព័ន្ធគ្រប់គ្រងទំនើបក្នុងទូរស័ព្ទដៃដែលងាយស្រួលសម្រាប់អ្នកដែលចាប់អារម្មណ៍អាជីវកម្មយើង ព្រមជាមួយការបណ្តុះបណ្តាលផ្សេងៗជាប្រចាំ ដែលនឹងធ្វើឱ្យអាជីវកម្មរបស់អ្នករីកចម្រើន និងមានប្រាក់ចំណូលទៀងទាត់ ហើយអាចឆ្ពោះទៅរកភាពរីកចម្រើនមួយគ្នា។

Read More
Quick Links
ទំនាក់ទំនង

ហ្វ៊ូដ ម៉ាទ្រីក ផ្លឹស (ខេមបូឌា) ឯ.ក

ភ្នំពេញ កម្ពុជា

អ៊ីម៉ែល

092 2 888 57

Follow Us

© www.fmpint.com. All Rights Reserved.2020